Reviews
100 %
User Score
Rate This
Descriptions:
I ទឹកហូរតិចៗរំលេចជាភ្លេង
ចាបយំប្រលែងឮសូរល្វើយៗ
ជាមួយដើមជ្រៃដែលឈរព្រងើយ
ដូចយើងទាំងពីរកៀកកើយ
ស្នេហ៍អើយក្រោមចន្ទភ្លឺថ្លា
II គ្រប់អនុស្សានាម្លប់ដើមជ្រៃ
បងត្រកងបីអូនក្នុងហត្ថា
បបោសអង្អែលថ្នាក់ថ្មមកាយា
ផ្ដោះផ្ដងស្នេហា ហើយខ្សឹបថាស្នេហ៍តែមួយ
R តាដំបងដែក ជួយជាសាក្សី
សម្ដីដែលប្រុសសច្ចា
ឥឡូវចោលខ្ញុំកំព្រាឯការ
គ្មាននឹកស្នេហា នាដងស្ទឹងកម្សត់
III ឳ!ស្ទឹងសូមអ្នកកុំហូរខ្លាំងពេក
ខ្ញុំស្ទើរតែបែករហែកឳរា
ឳ!ទឹករលកចំអកដល់ណា
សេកសោមសារិកា មេត្តាយល់ទុក្ខខ្ញុំផង
ភ្លេង…..
R តាដំបងដែក ជួយជាសាក្សី
សម្ដីដែលប្រុសសច្ចា
ឥឡូវចោលខ្ញុំកំព្រាឯការ
គ្មាននឹកស្នេហា នាដងស្ទឹងកម្សត់
III ឳ!ស្ទឹងសូមអ្នកកុំហូរខ្លាំងពេក
ខ្ញុំស្ទើរតែបែករហែកឳរា
ឳ!ទឹករលកចំអកដល់ណា
សេកសោមសារិកា មេត្តាយល់ទុក្ខខ្ញុំផង
THANK YOU 🙂